ទាក់ទង់ខ្ញុំ
%%wpcontactform%%
ស្ថានការណ៍នយោបាយនៅប្រទេសថៃមកទល់នឹងពេលនេះកាន់តែតានតឹងដោយ ក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាល លោក សាម៉ាក់ ស៊ុនថរ៉ៈវេត នៅតែបន្តកាន់កាប់វិមានរដ្ឋាភិបាលនិងស្ពានម៉ាក់ខាវ៉ាន់រ៉ាំងស៊ិត នៅទល់មុខអគារអង្គការសហប្រជាជាតិ កណ្តាលទីក្រុងបាងកកតទៅទៀត ។
កាលពីម្សិលមិញក្រុមប៉ូលិសជាងមួយពាន់នាក់បានប្រើដំបងនិងខែល គ្រប់ដៃ ចែកជាច្រើនក្រុម ព្យាយាមបំបែកក្រុមអ្នកតវ៉ានៅច្រកទ្វារទាំង៧នៃវិមានរដ្ឋាភិបាល ។
ការប៉ះទង្គិចគ្នារវាងអ្នកតវ៉ានៃក្រុមសម្ព័ន្ធភាពប្រជាជនដើម្បី លទ្ធិប្រជាធិបតេយ្យនិងកម្លាំងនគរបាលលើកនេះមានការប្រើគ្រាប់បែក ផ្សែង និងគ្រាប់កាំភ្លើងកៅស៊ូដោយកងកម្លាំងប៉ូលិស បណ្តាលឲ្យមានបាតុកររងរបួស ។ អំពើហិង្សានេះបានធ្វើឲ្យមានក្រុមសហជីពនានាសម្រេចចិត្តចូលរួម ការតវ៉ាប្រឆាំងរដ្ឋាភិបាល លោក សាម៉ាក់ លើកនេះកាន់តែច្រើន ។
សហជីពកម្មករក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ថៃ Thai International Airways បានអំពាវនាវឲ្យសមាជិកដើរចេញពីការងារដើម្បីសម្តែងសាមគ្គីភាពជាមួយ សម្ព័ន្ធភាពដើម្បីលទ្ធិប្រជាធិបតេយ្យ ។ក្រៅពីនេះសហជីពកម្មកររទេះភ្លើង កម្មកររោងចក្រអគិ្គសនី កម្មកររោងចក្រទឹកស្អាត ក៏បានប្រកាសចូលរួមបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី សាម៉ាក់ ស៊ុនថរ៉ៈវេត នេះដែរ ។
លោកនាយករដ្ឋមន្រ្តីថៃដែលក៏ជារដ្ឋមន្ត្រីក្រសួងការពារជាតិផងនោះ បានប្រកាសជំហររឹងត្អឹងមិនព្រមចុះចាញ់ ។
លោកមានប្រសាសន៍ថា ៖ “..ខ្ញុំមិនថយជាដាច់ខាត ពួកបរទេសគេកំពុងចាំមើលថាតើស្រុកថៃនឹងទៅជាយ៉ាងណា ? នឹងក្រឡាប់ចក្រយ៉ាងណា ? ស្អប់ខ្ពើមគ្នាយ៉ាងណា ? តែត្រូវធ្វើតាមច្បាប់ ត្រូវយកខ្ញុំចេញតាមច្បាប់… មកធ្វើរបៀបនេះមិនបានទេ ខ្មាសគេឯង ខ្មាសពិភពលោក…” ។
ក្នុងពេលជាមួយគ្នានោះក៏មានដំណឹងថា លោកនាយករដ្ឋមន្ត្រីថៃបានស្នើឲ្យប្រកាសភាពអាសន្ន ក៏ប៉ុន្តែខាងលោកឧត្តមសេនីយ៍ […]
Full Story | សីហា 30th, 2008