អង្គការ​ខ្មែរ​កម្ពុជា​ក្រោម​ស្នើសុំ​ទូត​វៀតណាម​ដើម្បី​ជួប ទឹម សាខន

តំណាង​សហគមន៍​និង​អង្គការ​ខ្មែរ​កម្ពុជា​ក្រោម​មួយចំនួន បាន​ស្នើ​ទៅ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ដើ​ម្បី​សុំ​ជួប​លោក ទឹម សាខន ក្នុង​គោលបំណង​ចង់​ដឹង​ពី​ស្ថានភាព​រស់នៅ​ពិតប្រាកដ​របស់​លោក ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា បាន​បា្រប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៩ សីហា ថា ក្រុម​សហគមន៍​របស់​លោក​និង​អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​៥​ទៀត បន្ទាប់ពី​បាន​ទទួល​ដំណឹង​ថា លោក ទឹម សាខន មាន​ជំងឺ​ជា​ទម្ងន់​នៅ​ប្រទេស​វៀតណាម​នោះ ក៏​បាន​ដាក់​លិខិត​កាលពី​ដើម​សប្តាហ៍​នេះ​ទៅ​ស្ថានទូត​វៀតណាម ដើម្បី​សុំ​ជួប​លោក ទឹម សាខន ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ចម្លើយ​យ៉ាង​ណា​នៅ​ឡើយ​នោះ​ទេ ។

លោក ថាច់ សេដ្ឋា បាន​ឲ្យ​ដឹង​ថា ៖ «នៅ​ក្នុង​នោះ​មាន​ខាង​ខ្ញុំ មាន​ខាង​អង្គការ​សិទ្ធិ​មនុស្ស​ដែល​មាន​ខាង​មូលនិធិ មាន​ខាង​តំណាង​សហព័ន្ធ​ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ដែរ ។ យើង​ប្រឹងប្រែង​គ្រប់​មធ្យោបាយ​ទាំងអស់ ហើយ​ឃើញ​លិខិត​របស់​ឪពុក​របស់​តេជគុណ ទឹម សាខន​ហ្នឹង គាត់​បាន​ផ្ញើ​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ​ផងដែរ ហើយ​មិន​ទាន់​បាន​ឃើញ​មាន​អន្តរាគមន៍​អី ។ ដូច្នេះ​យើង​នៅតែ​ប្រជុំ​គ្នា​ដើម្បី​រកម​ធ្យោបាយ​អី​ផ្សេងៗ​ទៀត​ដើម្បី​ជួយ ​ដល់​លោក ព្រោះ​ឮ​ថា​មាន​ជំងឺ​ជា​ទម្ងន់»

សូម​ជម្រាប​ថា​កាលពី​សប្តាហ៍​មុន លោក ទឹម ធៀង ដែល​ជា​ឪពុក​របស់​លោក ទឹម សាខន បាន​ដាក់​លិខិត​សុំ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​ខ្មែរ​ឲ្យ​យក​លោក ទឹម សាខន មក​ស្រុក​ខ្មែរ​វិញ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​នេះ​ពុំ​ទាន់​មាន​ចម្លើយ​យ៉ាង​ណា​នៅ​ឡើយ​នោះ​ដែរ ។

ពាក់ព័ន្ធ​នឹង​ការលើកឡើង​ខាង​លើ​នេះ អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម លោក ទ្រីង បាកាំ បាន​បដិសេធ​មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី ប៉ុន្តែ​លោក​ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក ទឹម សាខន មាន​សិទ្ធិ​សេរីភាព​ដូច​ប្រជាពលរដ្ឋ​ដទៃ​ទៀត ។

ចំណែក​ឯ​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​បញ្ជាក់​ថា​លោក​ក៏​មិន​ដឹង​ថា លោក ទឹម សាខន នៅ​ទី​ណា​ដែរ ព្រោះ​លោក ទឹម សាខន បាន​សុំ​លិខិត​ទៅ​រស់​នៅ​ប្រទេស​វៀតណាម​តាំងពី​លោក​សឹក​ពី​ព្រះសង្ឃ​មក​ ម៉្លេះ ។

លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា ៖ «ទាល់តែ​ទាក់ទង​ទៅ​ ស្ថានទូត​វៀតណាម​បាន​គេ​ដឹង ព្រោះ​ថា​បើ​ក្នុង​នេះ​ចង់​និយាយ​ថា​ច្បាប់​នៅ​ពេល​ដែល​ព្រះតេជគុណ ទឹម សាខន ឬ​លោក ទឹម សាខន នៅ​ស្រុក​យើង​គាត់​ជា​ជនជាតិ​កម្ពុជា ជា​ស្វ័យប្រវត្តិ ប៉ុន្តែ​ពេល​ដែល​គាត់​សុំ​រស់នៅ​ទៅ​ដល់​ប្រទេស​កំណើត​គាត់ ស្រុក​កំណើត​គាត់ គាត់​ទៅ​ជា​ជនជាតិ​គេ​មួយ​ផ្សេង​ទៀត ។ គាត់​មាន​លិខិត​ទៅ សុំ​ទៅ​រស់នៅ គាត់​សរសេរ​ផ្ទាល់ដៃ​គាត់ ហត្ថលេខា​គាត់ មេ​ដៃ​គាត់ ពេល​ដែល​គាត់​សឹក»

លោក ទឹម ធៀង ដែល​ជា​ឪពុក​របស់​លោក ទឹម សាខន បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន លោក ទឹម សាខន កំពុងតែ​រស់​នៅ​ក្នុង​ប្រទេស​វៀតណាម​ក្រោម​ការឃ្លាំមើល​ពី​រដ្ឋាភិបាល​ វៀតណាម និង​មិន​អនុញាត​ឲ្យ​លោក ទឹម សាខន មក​ស្រុក​ខ្មែរ​ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ​ឡើយ ។

សូម​ជម្រាប​ថា លោក ទឹម សាខន អតីត​ព្រះចៅ​អធិការវត្ត​ភ្នំដិន ខេត្ត​តាកែវ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ផ្សឹក​ទាំងបង្ខំ​កាលពី​ឆ្នាំ​មុន រួច​បញ្ជូន​ទៅ​ប្រទេស​វៀតណាម ហើយ​ត្រូវ​តុលាការ​វៀតណាម​កាត់​ទោស​ឲ្យ​ជាប់​គុក ៕

4 Responses to “អង្គការ​ខ្មែរ​កម្ពុជា​ក្រោម​ស្នើសុំ​ទូត​វៀតណាម​ដើម្បី​ជួប ទឹម សាខន”

  1. Mr WordPress Says:

    Hi, this is a comment.
    To delete a comment, just log in and view the post's comments. There you will have the option to edit or delete them.

  2. AnnHie Says:

    Hello.
    Thank you! I would now go on this blog every day!

    Thanks. Yours Anne!

  3. Bolivo Says:

    Hi there.
    Ugh, I liked!

    Good Luck!
    Andy.

  4. GlenStef Says:

    Greatings,
    not bad…

    Thank you
    GlenStef

Leave a Reply



ក្រៅប្រទេស

ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​ថៃ​កាន់តែ​តានតឹង

ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​ថៃ​មក​ទល់​នឹង​ពេល​នេះ​កាន់តែ​តានតឹង​ដោយ​ ក្រុម​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល លោក សាម៉ាក់ ស៊ុនថរ៉ៈវេត នៅតែ​បន្ត​កាន់កាប់​វិមាន​រដ្ឋាភិបាល​និង​ស្ពាន​ម៉ាក់ខាវ៉ាន់រ៉ាំងស៊ិត នៅ​ទល់​មុខ​អគារ​អង្គការ​សហប្រជាជាតិ កណ្តាល​ទីក្រុង​បាងកក​ត​ទៅ​ទៀត ។
កាលពី​ម្សិលមិញ​ក្រុម​ប៉ូលិស​ជាង​មួយ​ពាន់​នាក់​បាន​ប្រើ​ដំបង​និង​ខែល​ គ្រប់​ដៃ ចែក​ជា​ច្រើន​ក្រុម ព្យាយាម​បំបែក​ក្រុម​អ្នក​តវ៉ា​នៅ​ច្រក​ទ្វារ​ទាំង​៧​នៃ​វិមាន​រដ្ឋាភិបាល ។
ការប៉ះទង្គិច​គ្នា​រវាង​អ្នក​តវ៉ា​នៃ​ក្រុម​សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​ លទ្ធិ​ប្រជាធិបតេយ្យ​និង​កម្លាំង​នគរបាល​លើក​នេះ​មាន​ការប្រើ​គ្រាប់បែក​ ផ្សែង និង​គ្រាប់​កាំភ្លើង​កៅស៊ូ​ដោយ​កង​កម្លាំង​ប៉ូលិស បណ្តាល​ឲ្យ​មាន​បាតុករ​រង​របួស ។ អំពើ​ហិង្សា​នេះ​បាន​ធ្វើ​ឲ្យ​មាន​ក្រុម​សហជីព​នានា​សម្រេច​ចិត្ត​ចូលរួម​ ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល លោក សាម៉ាក់ លើក​នេះ​កាន់តែ​ច្រើន ។
សហជីព​កម្មករ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​របស់​ថៃ Thai International Airways បាន​អំពាវនាវ​ឲ្យ​សមាជិក​ដើរ​ចេញ​ពី​ការងារ​ដើម្បី​សម្តែង​សាមគ្គីភាព​ជាមួយ ​សម្ព័ន្ធភាព​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ។ក្រៅពី​នេះ​សហជីព​កម្មករ​រទេះ​ភ្លើង កម្មករ​រោងចក្រ​អគិ្គសនី កម្មករ​រោង​ចក្រ​ទឹកស្អាត ក៏​បាន​ប្រកាស​ចូលរួម​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី សាម៉ាក់ ស៊ុនថរ៉ៈវេត នេះ​ដែរ ។
លោក​នាយក​រដ្ឋមន្រ្តី​ថៃ​ដែល​ក៏​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ផង​នោះ បាន​ប្រកាស​ជំហរ​រឹងត្អឹង​មិន​ព្រម​ចុះចាញ់ ។
លោក​មាន​ប្រសាសន៍​ថា ៖ “..ខ្ញុំ​មិន​ថយ​ជា​ដាច់ខាត ពួក​បរទេស​គេ​កំពុង​ចាំមើល​ថា​តើ​ស្រុក​ថៃ​នឹង​ទៅ​ជា​យ៉ាងណា ? នឹង​ក្រឡាប់​ចក្រ​យ៉ាង​ណា ? ស្អប់ខ្ពើម​គ្នា​យ៉ាងណា ? តែ​ត្រូវ​ធ្វើ​តាម​ច្បាប់  ត្រូវ​យក​ខ្ញុំ​ចេញ​តាម​ច្បាប់… មក​ធ្វើ​របៀប​នេះ​មិន​បាន​ទេ ខ្មាស​គេ​ឯង ​ខ្មាស​ពិភពលោក…” ។
ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ក៏​មាន​ដំណឹង​ថា លោក​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​ស្នើ​ឲ្យ​ប្រកាស​ភាព​អាសន្ន ក៏ប៉ុន្តែ​ខាង​លោក​ឧត្តមសេនីយ៍ […]

Full Story | សីហា 30th, 2008